ក្រសួងកសិកម្ម បង្ហាញពីកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌របស់ VOD ដែលដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងកសិកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយ ទៅកាន់និពន្ធនាយកសារព័ត៌មាន VOD ជាភាសាអង់គ្លេស ដោយប្រាប់អំពីកង្វះខាតខាងវិជ្ជាជីវៈ និងក្រមសីលធម៌របស់សារព័ត៌មាននេះ ដែលបានដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ និងប្រាសចាកពីអត្ថន័យដើមនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ទាក់ទងនឹងដំណោះស្រាយលើបញ្ហាស្រូវ កាលពីពេលថ្មីៗនេះ។
[គ្មានពាក្យពេចន៍ ឬខ្លឹមសារណាមួយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគំរាមកំហែង ឬព្រមាន ឬហាមប្រាមប្រជាកសិករមិនឱ្យរិះគន់រដ្ឋាភិបាលនោះឡើ]។