**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំគណៈកម្មការរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥ ខែធ្នូ ខាងមុខ

 

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ឡៅ ឈីវអ៊ាវ លោកស្រី ម៉ា សូយ៉ិនដា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំ គ្រប់គ្រង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព ក្នុងកំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ចាម ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធផលល្អប្រសើរ។

ចំពោះគណៈកម្មការដែលបានរៀបចំនោះ មានតួនាទីភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុងពេលមុនដំណើរការ និងពេលដំណើរប្រឡង និងមានអនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងសុខុមាលភាពប្រចាំការ នៅតាមបរិវេណខាងក្រៅមណ្ឌលសំណេរនីមួយៗ ដឹកនាំអនុវត្តវិធានការសុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារសុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា កើតឡើងជាយថាហេតុ។

សម្របសម្រួលកម្លាំងចូលរួមដឹកជញ្ជូន និងរក្សាដាក់ហឹបវិញ្ញាសា និងកិច្ចការបេក្ខជន រៀបចំប្រជុំជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្ត និងអ្នកពាក់ព័ន្ធអំពីស្ថានភាពមណ្ឌល និងចាត់កម្លាំងទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនិងការប្រឡង តាមគ្រប់រូបភាព
ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មថតចម្លងចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡង ពិសេស នៅជុំវិញបរិវេណមណ្ឌលប្រឡងជួយជំរុញឱ្យសម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគពេលធ្វើដំណើរទៅមណ្ឌលប្រឡង ជួយសម្របសម្រួលសំឡេងរំខានបណ្ដាល មកពីក្នុងកម្មវិធី និងសកម្មភាពផ្សេងៗនៅជុំវិញបរិវេណមណ្ឌលប្រឡងផងដែរ។

លោក ឡៅ ឈីវអ៊ាវ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេស បានយកឱកាសនោះ ថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី ដែលបានរួមគ្នាសហការធ្វើការ ទទួលបានជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំកន្លងមក ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា ប្រការដែលសិស្សបានប្រឡងជាប់និទ្ទេសល្អបានច្រើន គឺមិនមែនមានគុណសម្បត្តិតែចំពោះសិស្សនោះទេ ពោល គឺជាគុណសម្បត្តិរបស់ជាតិយើងទាំងមូល ពីព្រោះឪពុកម្ដាយសិស្សក៏មានគុណសម្បត្តិ អ្នកគ្រប់គ្រងជាគ្រូបង្រៀនក៏មានគុណសម្បត្តិ ហើយលើសពីនោះ ជាគុណសម្បត្តិគ្រប់ស្ថាប័នទាំងអស់ដែលចេញពីក្រសួងអប់ រំសុទ្ធតែមានគុណភាពផងដែរ ។ ដូច្នេះគណៈកម្មការទាំងអស់ ត្រូវបន្តខិតខំ រៀបចំកិច្ចការប្រឡងនេះឲ្យបានកាន់តែប្រសើរថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង