រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ឆ្នាំ១៩៧៨-០២ ធ្នូ ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ឆ្នាំ១៩៧៨-០២ ធ្នូ ឆ្នាំ២០២២) ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ។
ក្នុងពិធីនេះក៏មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ប្រមាណជាង៥ពាន់នាក់ផងដែរ៕