ឯកឧត្តម កើត សេកាណូ ដឹកនាំប្រជុំកម្រិតបច្ចេកទេស លើការងារពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះ ទីស្តីការក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការងារពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ដែលជាប្រធានអង្គភាពថវិកា និងមន្រ្តីជំនាញមួយចំនួនទៀត។
កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
– ការបិទបញ្ជីចំណូល-ចំណាយ ឆ្នាំ២០២២
– ការរៀបចំផែនការអនុវត្តថវិកាសមិទ្ធកម្ម ឆ្នាំ២០២៣
-ការរៀបចំគម្រោងថវិកា ឆ្នាំ២០២៤
-ប្រតិទិនការងារថវិកា។