ឯកឧត្តម សុខ ឥសាន អញ្ជើញពិសាអាហារការងារជាមួយគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង
ភ្នំពេញ៖ គណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF នាល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញរៀបចំពិសាអាហារការងារជាមួយគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង (APF) ដឹកនាំដោយឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕