ឯកឧត្ដម វុី សំណាង ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ជាប់ក្នុងការប្រឡង និងបាននិទ្ទេសល្អគ្រប់ៗគ្នាផងដែរ ។