**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអភិបាលរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម អាតសាផាងផង ស៊ីផាដូន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែកការស្វាគមន៍ចំពោះគណៈប្រតិភូឡាដែលបានអញ្ជើញជូបសម្តែងការគួរសមនាឱកាសនេះ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏សូមចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរចំពោះការរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) នាឱកាសនេះផងដែរ។ តាមរយៈនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សង្ឃឹមជឿជាក់ថា និងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលជាការរួមចំណែកតាមអ្វីដែលសហគមន៍អាស៊ានបានសម្រេចអនុវត្តរួមគ្នា គឺធ្វើយ៉ាងណាដើម្បី កសាងនូវសហគមន៍មួយដ៏មានអនាគត់រួមគ្នា។

នាឱកាសនោះនោះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាប្រទេសភូមិផងរបងជាមួយគ្នា ហើយក៏ជាប្រទេសដែលមានទំនៀមទំលាប់ប្រពៃណីប្រហាក់ប្រហែលគ្នា ផ្អែកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានជាយូរលង់ជាមួយគ្នា ឈរលើមូលដ្ឋានទាំងនេះ សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពង្រឹងពង្រីកចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាកាន់តែខ្លាំងក្លាថែមទៀត។

សម្តេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូន ឯកឧត្តម អភិបាលរដ្ឋធានីវៀងចន្ទន៍ និងប្រតិភូ ផងដែរថា ចំពោះក្រសួងមហាផ្ទៃ ក៏តែងមានកិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវ យ៉ាងល្អប្រសើរនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំខេត្តជាប់ព្រំដែន ក៏ដូចជាកិច្ចប្រជុំក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលមានក្រសួងមហាផ្ទៃកម្ពុជា ជាមួយនិងក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីទាំងពីរតែងបានបន្តផ្សារភ្ជាប់ទំនាក់ទំនង ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏បានជួបប្រជុំជាមួយគ្នាតាមកាលកំណត់ តាមរយៈប្រព័ន្ធវីដអូដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។

សម្ដេចក៏បានបញ្ជាក់ដែរថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ ធ្វើយ៉ាងណាថែរក្សាបរិយាកាសសន្តិសុខបានល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ រួមចំណែកដល់ការពង្រីកទំនាក់ទំនង និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសរវាងពលដ្ឋរស់នៅតាមព្រំដែន។

ជាការឆ្លើយតប ឯកឧត្តម អាតសាផាងផង ស៊ីផាដូន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ដែលបានអនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមពិតជាមានសេចក្ដីរីករាយក្នុងឱកាសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ រាក់ទាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលរដ្ឋធានីវៀងចន្ទន៍ ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថា ក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០០៦មក ហើយចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសក្នុងរយៈពេលកន្លងមក ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរប្រតិភូចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅលើវិស័យអប់រំ និងការអភិវឌ្ឍ។

ឯកឧត្តមបានជម្រាបជូនសម្ដេចពីការកត់សម្គាល់ និងមើលឃើញការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនរបស់រាជធានីភ្នំពេញ ហើយឯកឧត្តមបានចាត់ទុកថានេះជាបទពិសោធន៍មួយសម្រាប់រដ្ឋធានីវៀងចន្ទន៍ធ្វើការផ្លាស់ប្ដូរជាមួយកម្ពុជា ដើម្បីរួមចំណែកយកបទពិសោធន៍នេះទៅបន្តអភិវឌ្ឍន៍រដ្ឋធានីវៀងចន្ទន៍បន្ថែមទៀត។ ឯកឧត្តមបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋធានី និងរាជធានីនៃប្រទេសសមាជិកអាស៊ាន ដើម្បីរួមសហការគ្នាអភិវឌ្ឍន៍ទីក្រុងសហគមន៍អាស៊ានឱ្យមានការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្តមអភិបាលរាជធានី និងគណៈប្រតិភូថាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់ កំពុងដំណើរការដឹកនាំការងារកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការជំរុញកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីផ្ដល់នូវធនធាន សិទ្ធិអំណាច និងធនធានហិរញ្ញវត្ថុទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពបំពេញការងារបម្រើពលរដ្ឋឱ្យកាន់តែទទួលបានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់រដ្ឋធានីវៀងចន្ទន៍ ក៏ដូចជារាជធានីភ្នំពេញបន្តជួប និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ដើម្បីជួយធ្វើឱ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលរាជធានី និងរដ្ឋធានីនៃប្រទេសទាំងពីរកាន់តែទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរថែមទៀត។

ឆ្លៀក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជូនពរឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋបាលក្រុងវៀងចន្ទន៍ សូមស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ សម្ដេចក៏យកឱកាសនេះ ផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរឯកឧត្តមរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរដ្ឋាភិបាលឡាវឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង