**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖ពីពិធីលៀងសាយភោជន៍នៅវិមាន Elysee ដល់ពិធីជប់លៀងរដ្ឋនៅសេតវិមាន អឺរ៉ុបបានឃើញកាន់តែច្បាស់នូវចេតនារបស់អាមេរិក

ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅអាមេរិករយៈពេល៣ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macronដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប ។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំងវិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ ។
ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត “ចាស់ជាងគេ”  អាមេរិកបានរៀបចំបដិសណ្ឋារកិច្ចចំពោះលោក Macron និងភរិយារបស់លោក នៅវិមាន Blair ដែលជាសណ្ឋាគារដ៏ល្អប្រណីតជាងសេតវិមាន ហើយក៏បានរៀបចំកម្មវិធីដ៏សម្បូរបែបលើវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម  ប៉ុន្តែពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិកប៉ុនណា ក៏មិនអាចលាក់បាំងពីភាពប្រេះស្រាំរវាងភាគីទាំងពីរនោះឡើយ ។
សូមបញ្ជាក់ថា ខែសីហាឆ្នាំនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» ដោយដាក់ចេញវិធានការរំញោចសេដ្ឋកិច្ចជាច្រើន ក្នុងនោះបូករួមទាំងផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនសម្បើម ដើម្បីជំរុញការផលិតនិងប្រើប្រាស់ក្នុងស្រុកអាមេរិកនូវរថយន្តដើរដោយថាមពលអគ្គិសនី និងបច្ចេកទេសបៃតងផ្សេងទៀត ។ ប្រការនេះធ្វើឱ្យប្រទេសអឺរ៉ុបមិនពេញចិត្តយ៉ាងខ្លាំង ។ ពួកគេសម្គាល់ឃើញថា សេចក្តីព្រាងច្បាប់នេះបូករួមទាំងគោលនយោបាយការពារនិយមខាងពាណិជ្ជកម្ម ដែលបានល្មើសនឹងក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងបណ្តាលឱ្យផលិតកម្មរបស់ឧស្សាហកម្មអឺរ៉ុបថមថយចុះ ក៏ដូចជាបង្ខំឱ្យសហគ្រាសអឺរ៉ុបផ្ទេរខ្សែសង្វាក់ផលិតកម្មទៅកាន់អាមេរិក ។
ដើម្បីការពារផលប្រយោជន៍របស់អឺរ៉ុប ប៉ុន្មានថ្ងៃមុននឹងធ្វើដំណើរទស្សនៈកិច្ច លោក Macron បានរៀបចំពិធីបដិសណ្ឋារកិច្ចនៅវិមាន Elysee ចំពោះសហគ្រិនអឺរ៉ុបជាច្រើន ក្នុងន័យនិយាយបញ្ចុះបញ្ចូលឱ្យពួកគេរក្សាទុកខ្សែសង្វាក់ផលិតកម្មនៅអឺរ៉ុប ។នៅថ្ងៃដំបូងដែលលោកធ្វើដំណើរទៅដល់អាមេរិក   លោក Macron ក៏បានចាប់ផ្តើមធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដោយបានរិះគន់ថា  «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» មាន “លក្ខណៈវាយប្រហារយ៉ាងខ្លាំង”ទៅលើសហគ្រាសអឺរ៉ុប ។ ប៉ុន្តែប្រឈមនឹងការទាមទាររបស់លោក Macron  លោក បៃដិនប្រធានាធិបតីអាមេរិក បែរជាប្រកាសថា អាមេរិកមិនបាច់សូមទោសចំពោះអឺរ៉ុបទេ តែអាចធ្វើ “កិច្ចសម្របសម្រួលខ្លះ” ប៉ុន្តែ លោកមិនបានបញ្ជាក់ពីវិធានការជាក់ស្តែងនោះទេ ។
រដ្ឋាភិបាលរបស់លោក បៃដិន បានចំណាយប្រាក់ ៥សែនដុល្លារអាមេរិកក្នុងការរៀបចំពិធីជប់លៀងរដ្ឋជាលើកដំបូងតាំងពីលោក បៃដិន ឡើងកាន់មុខតំណែងមក ដើម្បីទទួលលោក Macron គឺជាទង្វើលួងលោមចិត្តផង ហើយក៏ជាទង្វើអូសទាញផង ។ ប៉ុន្តែ បើនិយាយចំពោះលោក Macron និងអ្នកដឹកនាំអឺរ៉ុបុផ្សេងទៀត គ្រឿងប្រាក់ដែលមានភ្លឹបភ្លែត និងទឹកមុខញញឹម មិនអាចបិទបាំងការពិតជាក់ស្តែងនោះទេ ពោលគឺ៖ អាមេរិកមិនដែលចាត់ទុកអឺរ៉ុបជាសម័្ពន្ធមិត្តពិតប្រាកដទេ គ្រាន់តែចាត់ទុកអឺរ៉ុបជាអ្នកទទួលទោសជំនួស និងឧបករណ៍មួយសម្រាប់រក្សាអនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ ។
មុននឹងលោក Macron បំពេញទស្សនៈកិច្ចនៅអាមេរិក កាសែត « Politico»របស់អាមេរិកបានព្យាករណ៍ថា បើសិនជាអាមេរិកមិនអាចឈានដល់គោលជំហរបន្ធូរបន្ថយជាមួយបារាំងអំពីការខ្វែងគំនិតរវាងអាមេរិកនិងអឺរ៉ុបស្តីពីប្រាក់ឧបត្ថម្ភពាណិជ្ជកម្ម នោះសង្រ្គាមពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិក គឺមិនអាចចៀសវាងបានឡើយ ។ ពីពិធីលៀងសាយភោជន៍នៅវិមាន Elysee ដល់ពិធីជប់លៀងរដ្ឋនៅសេតវិមាន អឺរ៉ុបបានមើលឃើញកាន់តែច្បាស់នូវចេតនារបស់អាមេរិក ហើយជំហានស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុប សូម្បីតែមួយភ្លែតក៏មិនអាចបញ្ឈប់ទេ ៕

អត្ថបទដែលជាប់ទាក់ទង