ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះមាន៣មណ្ឌលប្រឡងរួមមាន៖ មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ, មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងមណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថងទេសអន្លុង ដែលបេក្ខជនសរុបចំនួន១,៦០៧នាក់ ស្រី៧៩០នាក់នឹងត្រូវចូលរួមប្រឡងក្នុងនោះជនជាតិជាតិដើមភាគតិច ចំនួន៥១០នាក់ ស្រី២៤៧នាក់ផងដែរ៕