អភិបាលខេត្តកំពង់ធំ អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងចំនួន១២ ទូទាំងខេត្ត
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលប្រឡងចំនួន ១២ មណ្ឌល ស្មើរ២២១បន្ទប់ មានបេក្ខជនបេក្ខនារីចំនួន ៥៥២៤នាក់ នៅទូទាំងខេត្តកំពង់ធំ។