ក្រសួងអប់រំ៖ ព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប បេក្ខជន ៥នាក់ មានបញ្ហាសុខភាព ក្នុងអំឡុងដំណើរសំណេរ ការប្រឡងបាក់ឌុប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ៥នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី មានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២។
ក្រសួងអប់រំបញ្ជាក់ថា ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ៕