ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិកដែលសម្របសម្រួលដោយ លោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ រដ្ឋកាលីហ្វនីញ៉ា ក្នុងគោលបំណង ដើម្បីជម្រុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់សហរដ្ឋអាមេរិក ។