លោក ញ៉ាញ់ ជាបហ៊ង ជួបសំណេះសំណាល លើកទឹកចិត្តប្អូនៗជាបេក្ខជន ដែលមកស្នាក់នៅមន្ទីរធនធានទឹក ត្រៀមប្រឡងបាក់ឌុប
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តប្អូនៗជាបេក្ខជន និងអាណាព្យាបាល ដែលបានមកស្នាក់នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ និងបានចាត់តាំងមន្ត្រី រួមជាមួយក្រុមកាងារ ស ស យ ក វិស័យធនធានទឹក និងឧតុនិយមខេត្ត រៀបចំអាហារពេលល្ងាច ភេសជ្ជៈ អាហារសម្រន់ និងឧបត្ថម្ភថវិកាសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ រយៈពេល ២ថ្ងៃ ជូនប្អូនៗ និងអាណាព្យាបាល សរុប ២៩ រូប មកពីស្រុកគងពិសី ស្រុកបសេដ្ឋ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។