លោកជំទាវ មិថុនា ភូថង អញ្ជើញកាត់បើកវិញ្ញាសារប្រឡង បាក់ឌុប នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់បើកស្រោមវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ។
ក្នុងឱកាសនោះលោកជំទាវអភិបាលខេត្តកោះកុង បានជូនពរក្មួយៗសិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។
ជាមួយគ្នានោះដែរលោកជំទាវ ក៏បានប្រាប់ឲ្យក្មួយៗជាបេក្ខជនខិតខំឱ្យអស់ពីសមត្ថភាព យកចំណេះដឹងពិតធ្វើការប្រកួតប្រជែង និងគោរពនូវបទបញ្ជានានា ក្នុងមណ្ឌលប្រឡង។
លោកជំទាវបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ប្រសិនក្មួយៗប្រឡងបាននិទ្ទេស A ។ មួយវិញទៀតអាចទទួលបានអាហារូបករណ៍ ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ ៕