សម្ដេច ហេង សំរិន ផ្ញើសាររម្លែកទុក្ខមរណភាពលោក ចាង ហ្សេមីន អតីតប្រធានាធិបតីចិន
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសាររម្លែកទុក្ខ ចំពោះមរណភាពលោក ចាង ហ្សេមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
សារលិខិតរម្លែកទុក្ខដែលផ្ញើជូន លោក លី ចាន់ស៊ូ [Li Zhanshu] ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា [ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំមានសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងថា ឯកឧត្តម ចាង ហ្សេមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីរសៀល ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ កន្លងទៅនេះ]។