សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតក្នុងឱកាសទិវាអន្ដរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ [សាមគ្គីភាព តាមរយៈការស្ម័គ្រចិត្ត]
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាអន្ដរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ [សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត]។
ក្នុងសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្ដ គឺជាឆ្អឹងខ្នង និងជាប្រតិបត្ដិករជួរមុខដ៏សកម្ម ពុំអាចខ្វះបាន់ឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្ដនានា។ អ្នកស្ម័គ្រចិត្ដ គឺជានិម្មិតរូបនៃការលះបង់កម្លាំងកាយចិត្ដ ពេលវេលា ធ្វើការរួមគ្នា ក្នុងការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជំនៈបានរាល់ការលំបាក និងបញ្ហាប្រឈមនានា។