**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា ទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់​អនាគត​រដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ដែល ​“ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ​កាត់ថា​ CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់​អនាគត​រដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ​ដោយ​អង្គការ​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជា​ជាតិ (UNDP), Amazon Web Service Institute ​នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ​​សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល​។
កម្ពុជាជាប្រទេស​មួយ​ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortli​s​te​d) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួម​មាន​ កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន,​ ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧ រូប ឱ្យឈ្នះ​ជ័យ​លា​ភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។

ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា​បានចាប់យកឱកាស និងបាន​ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ​កែ​ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមាន​ឱកាស​កសាង​​ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម​ឌីថល​មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នរបស់​រាជរដ្ឋាភិ​បាលទាំង​អស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញ​យកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។

​ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈ​មណ្ឌល​បណ្តុះ​ធុរកិច្ចថ្មី “តេជោ” នៃក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ជាថ្នាលបច្ចេក​វិទ្យា​ឌីជីថលមួយឈរនៅ​កណ្តាល និងជា​​ឆ្អឹងខ្នង ដែលអនុញ្ញា​ត​ឱ្យ​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង-​ស្ថាប័នអាច​ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី​​បង្កើត​ជាសេ​វាសាធា​រណៈអនឡាញ​ផ្សេងៗ ។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការ​​​ចុះ​បញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន​ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លា​រ​​អាមេរិក ដោយប្រើ​ប្រាស់​​រយៈ​ពេល​ជា​មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។

សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ។​ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា​ និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/​Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។

ថ្នាល CamDX កំពុងពង្រីកវិសាលភាពរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK),​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (Royal Micro Finance Plc), ក្រុមហ៊ុនធានារ៉ាប់រង FWD, ធនាគារហត្ថា ម.ក, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារវីង (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុនអិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូអិលធីឌី ផងដែរ។ គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ ៕

អត្ថបទដែលជាប់ទាក់ទង