ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំលោក នាយ នាយរងនគរបាល ចូលរួមរំលែកទុក្ខគ្រួសារសពលោកវរសេនីយ៍ទោ សំ សារ៉ា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំលោក នាយ នាយរងនគរបាល ចូលរួមរំលែកទុក្ខគ្រួសារសពលោកវរសេនីយ៍ទោ សំ សារ៉ា នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលបានទទួលមរណៈភាពដោយរោគគាពាធ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការបាននាំយកថវិការចំនួន៤លានរៀលជាបច្ច័យបុណ្យរបស់ស្នងការដ្ឋាន និងថវិការចំនួន១០០ដុល្លារ ជាបច្ច័យបុណ្យរបស់ឯកឧត្តមអភិបាលខេត្ត ទៅប្រគល់ជូនដល់គ្រួសារសពផងដែរ៕