ក្រសួងធនធានទឹកជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។
យោងតាមចេញសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម។
ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យម៉ដោយអន្លើតប៉ុណ្ណោះ ។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ៕