ភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី២ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី២ នៃការប្រឡងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២។
វិញ្ញាសាសម្រាប់ម៉ោងទី២ ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីម៉ោង ៩:៣០ ដល់ ១១:០០ គឺរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសីលធម៌-ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
សម្រាប់ម៉ោងទី២ ព្រឹកថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដោយការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុង មណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕