មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥
ភ្នំពេញ៖ សម្ភារៈប្រើប្រាស់រួមមាន៖ គោរយន្តចំនួន ២គ្រឿង .ម៉ូតូចំនួន ១៨គ្រឿង និងទូកម៉ាស៊ីនចំនួន ០៧គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ តាមរយៈក្រុមការងារឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបតកតិការសឹករងពោធិ៍សាត់ ។
ជំនួសមុខឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបតកតិការសឹករងពោធិ៍សាត់ ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់យោធកងទ័ពជើងគោកយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខដល់នាយ-ពលទាហាន ពិសេសប្រជាពលរដ្ឋទទួលរងគ្រោះពីគ្រោះធម្មជាតិផ្សេងៗ ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕