កម្ពុជា និងជប៉ុន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលនឹងត្រូវលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានិងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្ត ដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៉ីរ៉ូ [MIKAMI Masahiro] ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត វាយតម្លៃបែបនេះ ក្នុងឱកាសដែលលោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។។