**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកស្រីប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ចូលជួមសម្តែងការគួរសម

ស ខេង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានចូលជួមសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើមលោកស្រី Ann Mills-Griffiths បានសម្តែងសេចក្តីរីករាយក្រៃលែង ដែលបានជួបសម្តេចក្រឡាហោម សារជាថ្មី។ លោកស្រី បានជម្រាបជូនសម្តេចក្រឡាហោម ថាមកដល់ពេលនេះលោកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនដងមកហើយ ហើយអាចថាលើកនេះជាពេលចុងក្រោយសម្រាប់លោកស្រី ដែលបានមកទស្សនកិច្ចនៅកម្ពុជា ហេតុដូច្នេះលោកស្រីមានបំណងចូលជួបសម្តែងការគួរសម ដើម្បីថ្លែងអំណរគុណសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លោកស្រី បានបន្តជម្រាបជូនសម្តេចថា លោកស្រីបានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងឆ្នាំ១៩៩២ ហើយចាប់តាំពីពេលនោះមកលោកស្រី បានធ្វើដំណើរទៅផ្នែកជាច្រើននៃប្រទេសកម្ពុជា។ លោកស្រីក៏បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ដែលក្នុងចំណោមប្រទេសដែលកម្មវិធីស្វែងរកអដ្ឋិធាតុនេះ កំពុងមានប្រតិបត្តិការ។ ជាឧទាហរណ៍លោកស្រី បានជម្រាបជូនសម្តេចក្រឡាហោម ទោះក្នុងស្ថានភាពកូវីដ-19 ក្តី ប្រទសកម្ពុជាបានបង្ហាញថា មិនមានភាពថមថយក្នុងការរុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ ថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច ជាងនេះទៅទៀត ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើការជាមួយអង្គភាពដៃគូររបស់សហរដ្ឋអាមេរិក។

ផ្អែកតាមសមិទ្ធិផលដែលទទួលបាននេះ លោកស្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោមផ្ទាល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាឯកឧត្តម ប្រាក់ សុខុន ផងដែរ ហើយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមសហការក្នុងនាមមនុស្សធម៌ជួយដល់កម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។

ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេចក្រឡាហោម បានបញ្ជាក់ជូនលោកស្រី ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមានការប្រែប្រួលទេគឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត។

សម្តេចក្រឡាហោម បានបន្ថែមថា យន្តការទាំងអស់របស់ប្រទេសកម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ នឹងឆ្នាំ២០២៣ទៅមុខទៀត។

ជាកិច្ចបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានជូនពរដល់ លោកស្រី Ann Mills-Griffiths ឲ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ។ ហើយសង្ឃឹមថាកិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងដំណើរការទៅឈានដល់ការបិទបញ្ចប់ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត ៕

 

អត្ថបទដែលជាប់ទាក់ទង