គណៈមេប្រយោគ និងអប្បមាទ ដឹកជញ្ជូនសន្លឹកកិច្ចការ របស់បេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ តាំងពីព្រឹកព្រហាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ និងការការពារសុវត្ថិភាពដោយកម្លាំងប្រដាប់អាវុធ។
ដោយឡែកសន្លឹកិច្ចការនៅរាជធានីភ្នំពេញ និងកំពង់ស្ពឺបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិរួចរាល់។
ក្រសួងអប់រំ យុវជន និងកីឡា កំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕