**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

កម្មវិធីសមាហរណកម្មសង្គមរបស់ ប.ស.ស បានផ្ដល់សុខុមាលភាពខាងស្មារតី និងផ្លូវកាយ ផ្លូវចិត្តដល់សមាជិក ប.ស.ស ជាជនពិការភាពជាច្រើនរូប

 

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគាំទ្រយ៉ាងយកចិត្តទុកដាក់ពេញទំហឹងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ បងប្អូនដែលជាសមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតដល់ធ្លាក់ខ្លួនពិការជាច្រើនរូប បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្តឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប ដែលនេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិក ប.ស.ស ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ។

ពាំនាំអនុសាសន៍ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លោកស្រី ភឿន មិនា ប្រធានការិយាល័យផ្តល់សេវាសង្គម នៃនាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ខាងលើនេះ រៀបចំឡើងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត នឹងបន្តប្ដេជ្ញាយកចិត្តទុកដាក់ខ្ពស់ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពបង្កឱ្យមានអារម្មណ៍បាក់ស្បាត ព្រមទាំងបាក់ទឹកចិត្តមិនអាចទទួលយកស្ថានភាពពិការរបស់ខ្លួន ឱ្យអារម្មណ៍រីករាយ ស្រស់ស្រាយ ជាពិសេសលើកទឹកចិត្តកុំឱ្យមានអារម្មណ៍អៀនខ្មាស់ចំពោះពិការភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពរបស់ខ្លួនឱ្យកាន់តែប្រសើឡើង ព្រមទាំងកាន់តែស្រឡាញ់ខ្លួនឯងទ្វេឡើង តាមរយៈការវិលត្រឡប់ចូលក្នុងសហគមន៍របស់យើងវិញ។

តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញពីអារម្មណ៍ពេញចិត្តរបស់ខ្លួនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំ ប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព​ ព្រមទាំងយល់ដឹងអំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់។

យោងតាមទិន្នន័យរបស់នាយកដ្ឋានស្តារនីតិសម្បទានៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ចាប់ផ្ដើមពីពេលអនុវត្តរបបសន្ដិសុខសង្គមតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកដែលបានរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវាស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងទៀតពី ប.ស.ស. សរុបចំនួន ២ ១៨៩នាក់។

តាមរយៈបទពិសោធន៍ នៃកម្មវិធីសមាហរណកម្មសង្គមរបស់ខ្លួន និងភាពពេញចិត្តពីសមាជិក ប.ស.ស. ជាជនពិការ ក្នុងដំណើរកំសាន្ដនេះ ថ្នាក់ដឹកនាំនាយកដ្ឋានស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា៖ ប.ស.ស. និងរៀបចំគម្រោងនេះជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ជនដែលពិការភាព៕

អត្ថបទដែលជាប់ទាក់ទង