លោកស្រី ប៊ន សុភី អញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការរៀបចំ និងអនុវត្ដថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាប្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការរៀបចំ និងអនុវត្ដថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការរៀបចំ និងអនុវត្ដថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី តាមបណ្ដាលខេត្ដ ២៥ រាជធានី-ខេត្ដ៕