ក្រសួងអប់រំ ថ្លែងអំណរគុណដល់កម្លាំងប្រដាប់អាវុធ ដែលចូលរួមក្នុងការដឹកជញ្ជូន សន្លឹកកិច្ចការរបស់បេក្ខជន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកព្រហាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ។
ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តដោយដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕