សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ទីតាំង ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី
ភ្នំពេញ៖ លោកវរសេនីយ៍ទោ បឿ អាត ប្រធានក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ គោលដៅ ស្រុកមោងឫស្សី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានចុះទៅបង្រ្កាបបទល្មើសនេសាទ ១លើក ចំនួន២ទីតាំង នៅត្រង់ចំណុចអូរអាវែង ក្នុងភូមិសាស្ត្រឃុំព្រៃតូច ភូមិកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាល បានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ២គ្រឿង កាំបិតចំនួន ២ដើម និងកណ្តៀវចំនួន៣ដើម។
ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន៖ សាច់មងប្រវែង ៧០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ២គ្រឿង, បង្គោលចំនួន ១៣៥ដើម និងលែងកូនត្រីនិងត្រីចំរុះចំនួន ១០០គីឡូក្រាម ។
ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចនគរបាលកាប់បំផ្លាញ និងដុតកម្ទេចចោលនៅ នឹងកន្លែងដោយឡែកជនល្មើសបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕