**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

នៅសាកលវិទ្យាល័យការពារជាតិនៃកម្ពុជា មានរៀបចំបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលបានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិមនុស្សនិងជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនចិន

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ ដោយបង្ហាញពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។
លោកបណ្ឌិតបានពន្យល់និងបកស្រាយនូវចម្ងល់របស់អង្គពិធីយ៉ាងលម្អិតថា គ្មានប្រព័ន្ធនយោបាយណាលើផែនដីដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹងប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។ ប្រជាពលរដ្ឋចិនទទួលស្គាល់ថាវាជាលក្ខណៈធម្មជាតិដែលរបស់នីមួយៗមានលក្ខណៈខុសៗគ្នា។ ភាពរឹងមាំនៃប្រព័ន្ធនយោបាយសង្គមនិយមចិនដែលមានលក្ខណៈពិសេសចិនមានដំណើរការពោរពេញទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពទាំងនៅអតីតកាល និងបច្ចុប្បន្ន។ វាបានរីកចម្រើននៅលើទឹកដីចិន។ នៅពេលអនាគត វានឹងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅនៅក្នុងទឹកដីនេះផងដែរ។ ទំនើបកម្មបែបផែនប្រទេសចិនមានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម»។ ប្រទេសចិននឹងបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែច្រើនដល់ពិភពលោក។ ទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាង សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។
ក្នុងនាមជាអ្នកដែលបានអានយ៉ាងយកចិត្តទុកដាក់នូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន តាំងពីភាគទី១ដល់ភាគទី៤ ហើយក៏ជាអ្នកដែលតាមដានព័ត៌មានពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិនិងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល បានឯកភាពតាមខ្លឹមសារនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានកត់សម្គាល់ថា ចាប់ពីការសម្រេចគោលដៅចេញផុតពីភាពក្រីក្រ សម្រេចជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជានត្រូវបានធានាដោយមានប្រសិទ្ធភាព។
ដោយឡែកក្នុងឱកាសទិវាអន្តរជាតិសិទ្ធិមនុស្ស ឯកឧត្តមក៏បានគូសរំលេចផងដែរថា នៅក្នុងប្រទេសចិន ការធានាសិទ្ធិមនុស្សមិនមែននិយាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជនចិន។  បក្សកុម្មុយនិស្តចិនជាអ្នកជំរុញយ៉ាងសកម្មនិងជាអ្នកគាំពារយ៉ាងមុតមាំនៃកិច្ចការសិទ្ធិមនុស្ស ដែលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រជាជនចំនួនជិតមួយភាគប្រាំនៃពិភពលោករស់នៅដោយមាសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរ។ ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនចិនជាសិទ្ធិមនុស្សធំបំផុត នេះគឺខ្លឹមសារសំខាន់នៃទស្សនៈសិទ្ធិមនុស្សតាមបែបផែនចិន។ គំនិតនវានុវត្ត វិធានការថ្មី និងការអនុវត្តថ្មីរបស់ប្រទេសចិនក្នុងការគោរពនិងធានាសិទ្ធិមនុស្សរបស់ប្រទេសចិន មិនត្រឹមតែបានបន្ថែមអត្ថន័យថ្មីដល់កិច្ចការសិទ្ធិមនុស្សសកលនិងគំរូភាពនៃអរិយធម៌មនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធដ៏មានប្រយោជន៍ដល់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍរួមមានទាំងកម្ពុជាថែមទៀតផង៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង