**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម អបអរសាទរចំពោះ “ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” ទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងនាមជាសមាជិកដំបូងគេ ដែលបានចូលរួមក្នុងការផ្លាស់ប្តូរទិន្នន័យកម្ពុជាជាមួយ “ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange – CamDX) ក្រសួងពាណិជ្ជកម្មមានសេចក្ដីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដែលថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅ កាត់ថា CamDX) ទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards) ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។

ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថាកម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្លាយជាសមាជិកដំបូងគេដែលចូលរួមក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ ក្នុងក្របខណ្ឌនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យព័ត៌មាន CamDX ជាមួយនឹងនីតិវិធីតាមប្រព័ន្ធអនឡាញកាន់តែងាយស្រួល ដែលអនុញ្ញាតដោយការផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាល CamDX, ធុរជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្មតែមួយលើក ដោយអាចធ្វើការចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្មផង ចុះបញ្ជីពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ និងស្នើសុំសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផង។

ធុរជនក៏នឹងទទួលបានការចុះបញ្ជីពាណិជ្ជកម្មតែក្នុងរយៈពេលត្រឹមតែ០៣(បី)ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ប្រសិនបើព័ត៌មានដែលបានផ្តល់តាមផតថល (Portal) រួមត្រឹមត្រូវ និងគ្រប់គ្រាន់ ដោយទទួលបាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជី ពាណិជ្ជកម្ម និងសម្រង់អាជីវកម្ម ជាទម្រង់ឌីជីថលទាំងស្រុង ហើយអាចបោះពុម្ពយកទៅប្រើប្រាស់ ជាផ្លូវការបានតាមតម្រូវការបានយ៉ាងងាយស្រួល។

សូមជម្រាបជូនថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នានិងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ ហើយគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបានចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង