**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេច ស ខេង អញ្ជើញជាអធីបតីប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល”នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធព្រមទាំងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បានធ្វើសេចក្តីរាយការណ៍បូកសរុបស្តីពីឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល”។

ឯកឧត្តម ហ៊ែល ចំរើន មានប្រសាសន៍ឱ្យដឹងថា ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានដែលបានសហការគ្នារៀបចំឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល”នេះឡើង។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានធ្វើការអំពាវនាវឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណាក់កាលនៃការធ្វើកំណែទម្រង់នេះ។

សម្តេកច្រឡាហោម បានមានប្រសាសន៍ឱ្យដឹងថា ផ្អែកទៅលើការរីកចម្រើន តម្រូវការសង្គម រួមជាមួយការប្រកួតប្រជែងលើឆាកអន្តរជាតិ យើងត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវតែមានការជម្រុញលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច​ ដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គមផង និងដើម្បីការទប់ទល់ទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក និងហេតុការណ៍នានាដែលកើតចេញពីវិត្តបត្តិពិភពលោកផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់នេះមានលក្ខណៈជាអន្តរវិស័យមានទំនាក់ទំនងដោយផ្ទាល់ផង និងប្រយោលផង ព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក អាស្រ័យហេតុនេះជោគជ័យគឺអាស្រ័យទៅលើការរៀបចំដោយការយកចិត្តទុកដាក់ និងភាពប្រទាក់ក្រឡាគ្នា​ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមថា ដើម្បីធានាឱ្យឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល”នេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្តេច​ បានផ្ដល់ជូនជាអនុសាសន៍មួយចំនួនដល់ អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ត្រូវបន្តកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួមឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រមដែលបានកំណត់ក្នុងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល”។

ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ត្រូវរៀបចំកិច្ចប្រជុំយន្តការសម្របសម្រួលការកែទម្រង់ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម​ ការរកែទម្រង់ ៣ បូក ១ឱ្យបានទៀងទាត់​ ដើម្បីតាមដាន​ និងត្រួតពិនិត្យពីវឌ្ឍនភាព និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងនោះត្រូវពិនិត្យលទ្ធភាពផ្តល់ការគាំទ្រគ្រប់មធ្យោបាយដល់កំណែទម្រង់នីមួយៗឱ្យបានសមស្រប។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានស្នើដល់ឯកឧត្តម លោកជំទាវ ដែលជា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់ការគាំទ្រ និងបន្តចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល​ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម ព្រមទាំងការពង្រឹងគុណភាពអភិបាលកិច្ចដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

 

អត្ថបទដែលជាប់ទាក់ទង