ឆៀកចល័តនៅខេត្តព្រៃវែង កំពត ពោធិ៍សាត់ កំពុងបន្តផ្តល់សេវាជូនប្រជាពលរដ្ឋរហូតដល់ថ្ងៃទី៩ ធ្នូ លើកលែងខេត្តត្បូងឃ្មុំ ផ្អាកដំណើរការបណ្តោះអាសន្ន
ភ្នំពេញ៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កំពត ពោធិ៍សាត់ ចាប់ពីថ្ងៃទី ៥ – ៩ ខែធ្នូ ឆ្នាំ ២០២២ លើកលែង ខេត្តត្បូងឃ្មុំ ផ្អាកដំណើរការបណ្តោះអាសន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ ៕