តំបន់មួយចំនួន និងរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ធ្នូ
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
អគ្គិសនីកម្ពុជាបញ្ជាក់ថា” បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕
ជ្រាបឲ្យកាន់តែច្បាស់សូមអាន សេចក្តីជូនដំណឹងលម្អិតខាងក្រោម៖