រដ្ឋមន្ត្រីអប់រំ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំប្រធាន អនុប្រធានមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ បន្ទាប់ពីទទួលដុំកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ពីអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែ នាថ្ងៃទី៨ ធ្នូ បានចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសនៅវិទ្យាល័យព្រះស៊ីសុវត្ថិ មុនពេលដឹកជញ្ជូនដុំកិច្ចការទៅកាន់មណ្ឌលកំណែរៀងៗខ្លួន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕