**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋ នៅឃុំព្រះអណ្តូង

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នេះបានអញ្ជើញពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ នៅឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ។

ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនឹងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

អាស្រ័យហេតុនេះ សូម លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងផងដែរថា ប្រការដែលយើងនាំគ្នាធ្វើពិធីជួបជុំពិភាក្សានាពេលនេះ គឺយើងដើរតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈធ្វើប្រតិភូកម្មមុខងារ ពីថ្នាក់ជាតិ មករដ្ឋបាល ថ្នាក់ក្រោមជាតិ មកឱ្យថ្នាក់ឃុំ តំណាងឲ្យថ្នាក់ស្រុក និងថ្នាក់ខេត្ត ធ្វើការសម្រេចចិត្ត ធ្វើយ៉ាងណាឱ្យប្រយោជន៍ទាំងអស់ រួមទាំងសេវាសាធារណៈ សេវារដ្ឋបាល និងសំណើសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ ឆ្លើយតបឲ្យបានទាន់ពេលវេលា ។ ដែលទាំងនេះគឺជាការពង្រឹងនូវប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា សាធារណៈនិងសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ត្រូវធ្វើវេទិកានេះក្នុងមួយឆ្នាំម្ដង នៅតាមបណ្ដា ស្រុក ក្រុង នឹងត្រូវអញ្ជើញចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សំណើសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ អាចមានករណីខ្លះមិនអាចដោះស្រាយត្រឹមរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ដូច្នេះអាជ្ញាធរខេត្ត អាចយកសំណើសំណូមពរមួយចំនួននោះ ចាត់ទុកថាជាធាតុចូលមួយទៀត ដើម្បីយកទៅរៀបចំតាក់តែង នៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតំណាក់កាលទី២ ដែលអនុវត្តដោយ គណៈកម្មការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងវេទិកាពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរជូនប្រជាពលរដ្ឋ ដែលធ្វើឡើងអស់រយៈពេល ៣ ម៉ោងនោះ សរុប មាន ៤០ បញ្ហា ក្នុងនោះសំណើរចំនួន ១៣ សំណូមពរចំនួន ២៣ និងក្តីកង្វល់ចំនួន៤ ត្រូវបានអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោះស្រាយបានទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង