**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំវៀតណាម និងកម្ពុជា ចូលជួបសម្ដែងការគួរសម**អភិបាលខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង របស់វៀតណាម**ក្រសួងមហាផ្ទៃ ចេញប្រកាសអន្ដរក្រសួងស្ដីពី ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រស្ដីពី ការបង្កើតចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យឯកអគ្គរាជទូតអ៊ីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់**អ៊ីស្រាអែល ប្រកាសបដិសេធដែលថា ក្រុមហាម៉ាស់បានយល់ព្រមលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលស្នើឡើដោយអ្នកសម្រុះសម្រួលកាតា**រដ្ឋមន្រ្តី ឈាង រ៉ា៖ សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស

ហេតុអ្វីបានជាប្រទេសមជ្ឈិមបូព៌ារីករាយធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន?

ពីថ្ងៃទី ៧ដល់ថ្ងៃទី១០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ក្រុងរីយ៉ាត រដ្ឋធានីប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់ និងកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ី សាអូឌីត ។ ដំណើរទស្សនកិច្ចលើកនេះ មានសារៈសំខាន់ជានិមិត្តសញ្ញា ដែលនឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់ ។
ប្រទេសអារ៉ាប៊ី សាអូឌីត ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងតំបន់មជ្ឈិមបូព៌ា រីឯប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសអារ៉ាប៊ី សាអូឌីតដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសអារ៉ាប៊ី សាអូឌីតបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ “សម្លឹងមើលទៅខាងកើត ”ក្នុងន័យស្វែងរកឱកាសអភិវឌ្ឍន៍ថ្មី ។ “ទស្សនទានឆ្នាំ២០៣០” របស់ប្រទេសអារ៉ាប៊ី សាអូឌីត ផ្សារភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយនឹងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”របស់ចិន ប្រទេសចិនបានចូលរួមគម្រោងសាងសង់សំខាន់ៗជាច្រើនរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ដូចជាគម្រោងសងសាងផ្លូវដែកល្បឿនលឿនពីក្រុង Mecca ដល់ក្រុងMedinaជាដើម ។
នៅចុងខែតុលា ប្រទេសអារ៉ាប៊ី សាអូឌីតបានរៀបចំធ្វើមហាសន្និបាត “គំនិតផ្តួចផ្តើមស្តីពីការវិនិយោគនៅពេលអនាគត” ក្នុងមហាសន្និបាតលើកនេះ តំណាងចិនទទួលបានការយកចិត្តទុកដាក់និងស្វាគមន៍យ៉ាងខ្លាំងដែលកាលពីមុនមិនធ្លាប់មាន “ការវិនិយោគនៅប្រទេសអារ៉ាប៊ី សាអូឌីត” បានក្លាយជាប្រធានបទដែលសហគ្រិនចិនយកមកពិគ្រោះពិភាក្សាយ៉ាងសកម្ម ។ ប្រការដែលគួរឱ្យលើកឡើង គឺមន្ត្រីរដ្ឋាភិបាលអាមេរិកមិនបានទទួលការអញ្ជើញ។ឱ្យចូលរួមវេទិកាលើកនេះទេ ។
មិនត្រឹមតែប្រទេសអារ៉ាប៊ី សាអូឌីតប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក ការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ក៏កាន់តែញឹកញាប់ដែរ ។ ខែមករា ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិននិងអ៊ីរ៉ង់បានប្រកាសថា នឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរយៈពេល២៥ឆ្នាំរបស់ប្រទេសទាំងពីរ ។ ការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងបើកធ្វើយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសកាតា ទាំងកិច្ចកសាងកីឡដ្ឋានបាល់ទាត់ ទាំងទំនិញពិសេសរបស់ការប្រកួតបាល់ទាត់ពិភពលោក សុទ្ធតែមានធាតុផ្សំបែបចិនជាច្រើន ។
ហេតុអ្វីបានជាប្រទេសមជ្ឈិមបូព៌ាដើរកាន់តែខិតជិតជាមួយចិន ? មូលហេតុសំខាន់មាន២ចំណុច ៖
ទីមួយ ប្រទេសចិននិងប្រទេសមជ្ឈិមបូព៌ាគោរពគ្នាទៅវិញទៅមកលើវិស័យនយោបាយ ។ មិនដូចប្រទេសលោកខាងលិចមួយចំនួនទេ ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយជានិច្ចកាល ចិនតែងតែផ្តល់ការគាំទ្រដល់ប្រជាជននៃប្រទេសមជ្ឈិមបូព៌ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍របស់ខ្លួនដោយម្ចាស់ការ ។ រីឯប្រទេសមជ្ឈិមបូព៌ាវិញ ក៏បានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនតាមរយៈការអនុវត្តជាក់ស្តែង ក្នុងបញ្ហាពាក់ព័ន្ធដល់ចិនតៃវ៉ាន់ ស៊ីនជាំង និងសិទ្ធិមនុស្សជាដើមផងដែរ ។
ទីពីរ ចិននិងប្រទេសមជ្ឈិមបូព៌ា មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងខាងសេដ្ឋកិច្ច មានអនាគតសហប្រតិបតិ្តការយ៉ាងទូលំទូលាយ ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអារ៉ាប់បានឡើងដល់ចំនួន៣១៩.២៩៥ពាន់លានដុល្លារអាមេរិក កើនជាង៣៥,២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ។
អ្នកវិភាគបានសម្គាល់ឃើញថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ទង្វើរបស់អាមេរិកដែលប្រព្រឹតិ្តនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យប្រទេសមជ្ឈិមបូព៌ាបាត់បង់ជំនឿចិត្តចំពោះអាមេរិក ។ ប្រទេសមជ្ឈិមបូព៌ាដែលបានរងផលប៉ះពាល់ពីអនុត្តរភាពនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងរយៈពេលយូរ ត្រូវការជាបន្ទាន់នូវថាមពលវិជ្ជមានដែលអាចជំរុញសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ រីឯប្រទេសចិនវិញ ចំជាដៃគូយុទ្ធសាស្ត្រដែលប្រទេសមជ្ឈិមបូព៌ាអាចជឿទុកចិត្តបានក្នុងរយៈពេលយូរ ៕

អត្ថបទដែលជាប់ទាក់ទង