**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ**ធនាគារពិភពលោក បង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត

ឯកឧត្តម រដ្ឋ សារ៉ាវុធ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (SEOM Lead for Cambodia) នៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ (THE ASEAN SENIOR ECONOMIC OFFICIALS’ MEETING (SEOM)RETREAT – SEOM Retreat 2023)។ កិច្ចប្រជុំនេះបានដឹកនាំដោយលោកស្រី Dina Kurniasari ប្រធាននាយកដ្ឋាន ចរចាពាណិជ្ជកម្មអាស៊ាននៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានផ្លាស់វេន សម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសនីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានផ្តល់កិតិ្តយសក្នុងការអញ្ជើញថ្លែងសុន្ទកថាបើកកិច្ចប្រជុំ។ អង្គប្រជុំទាំងអស់ ក៏បានថ្លែងអំណរគុណទៅកាន់ឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំក្នុងរយៈពេល៥ឆ្នាំកន្លងមក ជាពិសេសលើភាពឈ្លាសវៃនិងបុរេសកម្មរបស់ឯកឧត្តមក្នុងការដោះស្រាយបញ្ហាលើរបៀបវារៈនានានៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជំរុញឱ្យមានការដោះស្រាយរួមគ្នានូវបញ្ហានានានៅក្នុងតំបន់ ខណៈពេលដែលអាស៊ានកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ កន្លងមក។ ក្នុងន័យនេះដែរ ឯកឧត្តមអគ្គនាយក តាងនាមឱ្យគណៈប្រតិភូកម្ពុជា ក៏បានថ្លែងអំណរគុណនិងកោតសរសើរនូវការដឹកនាំ របស់ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ានដែលទទួលបានសមិទ្ធផលធំៗដើម្បីឆ្ពោះទៅទទួលបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានដែលប្រកបដោយបរិយាប័ន្ន ភាពប្រកួតប្រជែង ភាពធន់រឹងមាំ និងចីរភាព។

អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. លទ្ធផលនៃកិច្ចប្រជុំកម្រិតជាន់ខ្ពស់,
២. វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២
៣. ក្របខ័ណ្ឌលក្ខណៈវិនិច្ឆ័យភាពជាដៃគូនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន
៤. សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី សម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២៣
៥. របៀបវារៈនៃកិច្ចចរចាពាណិជ្ជកម្មអាស៊ាន
៦. អាទិភាពការងារប្រចាំឆ្នាំ២០២៣
៧. កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២៣ និងបញ្ហាផ្សេងៗដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង