**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ

ឯកឧត្តម រដ្ឋ សារ៉ាវុធ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (SEOM Lead for Cambodia) នៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ (THE ASEAN SENIOR ECONOMIC OFFICIALS’ MEETING (SEOM)RETREAT – SEOM Retreat 2023)។ កិច្ចប្រជុំនេះបានដឹកនាំដោយលោកស្រី Dina Kurniasari ប្រធាននាយកដ្ឋាន ចរចាពាណិជ្ជកម្មអាស៊ាននៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានផ្លាស់វេន សម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសនីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានផ្តល់កិតិ្តយសក្នុងការអញ្ជើញថ្លែងសុន្ទកថាបើកកិច្ចប្រជុំ។ អង្គប្រជុំទាំងអស់ ក៏បានថ្លែងអំណរគុណទៅកាន់ឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំក្នុងរយៈពេល៥ឆ្នាំកន្លងមក ជាពិសេសលើភាពឈ្លាសវៃនិងបុរេសកម្មរបស់ឯកឧត្តមក្នុងការដោះស្រាយបញ្ហាលើរបៀបវារៈនានានៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជំរុញឱ្យមានការដោះស្រាយរួមគ្នានូវបញ្ហានានានៅក្នុងតំបន់ ខណៈពេលដែលអាស៊ានកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ កន្លងមក។ ក្នុងន័យនេះដែរ ឯកឧត្តមអគ្គនាយក តាងនាមឱ្យគណៈប្រតិភូកម្ពុជា ក៏បានថ្លែងអំណរគុណនិងកោតសរសើរនូវការដឹកនាំ របស់ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ានដែលទទួលបានសមិទ្ធផលធំៗដើម្បីឆ្ពោះទៅទទួលបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានដែលប្រកបដោយបរិយាប័ន្ន ភាពប្រកួតប្រជែង ភាពធន់រឹងមាំ និងចីរភាព។

អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. លទ្ធផលនៃកិច្ចប្រជុំកម្រិតជាន់ខ្ពស់,
២. វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២
៣. ក្របខ័ណ្ឌលក្ខណៈវិនិច្ឆ័យភាពជាដៃគូនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន
៤. សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី សម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២៣
៥. របៀបវារៈនៃកិច្ចចរចាពាណិជ្ជកម្មអាស៊ាន
៦. អាទិភាពការងារប្រចាំឆ្នាំ២០២៣
៧. កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២៣ និងបញ្ហាផ្សេងៗដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង