ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃការព្យាបាល ប្អូនប្រុសម្នាក់ជួយលក់មីឆាម្តាយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ដោយមើលឃើញពីជីវភាពលំបាក និងខ្វះខាតរបស់ប្អូនប្រុស ប្អូនប្រុស សួង ដារ៉ា ១៧ ឆ្នាំ នៅ ភូមិរូង ឃុំ ស្រុកបាទី ខេត្តតាកែវ ប្អូនបានឈប់រៀន និង ជួយលក់មីឆាជាមួយម្តាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាល បាក់ជើងឆ្វេង កាលពពីថ្ងៃទី ៣០ វិច្ឆិកា ២០២២។
ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យ TYDA បញ្ជូនប្អូនប្រុសមកពិនិត្យ និង ធ្វើការវះកាត់បន្ទាន់ជូនប្អូនប្រុស នៅផ្នែកឯកទេសឆ្អឹង និង បាក់បែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានដោយជោគជ័យ ដែលរាល់ការចំណាយក្នុងការព្យាបាល និង ស្នាក់នៅហូបចុក ឯកឧត្ដម និង លោកជំទាវជាអ្នកឧបត្ថម្ភជូនប្អូនប្រុសទាំងស្រុង៕