ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការព្យាបាលប្អូនប្រុសជាអ្នកបេះម្រេចឲ្យគេ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសក្បាលធ្ងន់ធ្ងរ និងបាក់ឆ្អឹងជាច្រើនកន្លែង
ភ្នំពេញ៖ ដោយមើលឃើញពីជីវភាពលំបាក និងខ្វះខាតរបស់ប្អូនប្រុស សេង លឹមហេង អាយុ១៦ ឆ្នាំ មានមុខរបរជាអ្នកបេះម្រេចឲ្យគេ មានទីលំនៅក្នុងភូមិឡាមិញ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនៈគិរី ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងបាក់ឆ្អឹងជាច្រើនកន្លែង កាលពីថ្ងៃទី២ ធ្នូ ២០២២ កន្លងទៅនេះ ។
ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យ TYDA បញ្ជូនប្អូនប្រុសមកពិនិត្យ និង ធ្វើការវះកាត់បន្ទាន់ជូនប្អូនប្រុស នៅផ្នែកឯកទេសឆ្អឹង និង បាក់បែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលរាល់ការចំណាយក្នុងការព្យាបាល និង ស្នាក់នៅហូបចុក ឯកឧត្ដម និង លោកជំទាវជាអ្នកឧបត្ថម្ភជូនប្អូនប្រុសទាំងស្រុង៕