សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទៅចូលរួមពិធីបុណ្យសមុទ្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទៅចូលរួមពិធីបុណ្យសមុទ្រដែលនឹងប្រារព្ធឡើងនៅក្រុងព្រះសីហនុចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅក្នុងហ្វេសប៊ុកផ្លូវការអំពាវនាវពលរដ្ឋអញ្ជើញទៅលេងបុណ្យសមុទ្រនៅខេត្តព្រះសីហនុឱ្យបានច្រើនកុះករ។
នាយករដ្ឋមន្ត្រីកម្ពុជាក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាមផងដែរ៕