មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ដល់តំបន់ប្រតិបត្តិការសឹករងកែប
ភ្នំពេញ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្ភារៈប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ រួមមាន គោយន្ត ចំនួន ១គ្រឿង ម៉ូតូម៉ាក់ WAVE ចំនួន ០៤គ្រឿង ម៉ាស៊ីន GPS Garmin ចំនួន០៦ គ្រឿង ប្រេងម៉ាស៊ីន ចំនួន ១៥លីត្រ ត្រូវបានប្រគល់ជូន អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងកែប តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកែប។
ឧត្ដមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានថ្លែងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់សុខទុក្ខរបស់ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពទាំងអស់។
ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំង នៃសឹករងកែប ឧត្ដមសេនីយ៍ទោ មេបញ្ជាការ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ៕