សមត្ថកិច្ច ចាប់វ៉ៃខ្នោះជនសង្ស័យបានហើយ ករណីសម្លាប់ស្ត្រីជាកម្មការិនីម្នាក់ នៅខណ្ឌដង្កោ
ភ្នំពេញ៖ ករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះ ឡៃ គា ហៅ អាឈី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៥០នាទី នៅចំណុចបន្ទប់ជួលភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានហើយ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឯកឧត្តម អគ្គស្នងការរងទទួលផែន នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ,ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ,ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជា្កកម្លាំងបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរៈសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។
លុះមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កំលាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំបញ្ជាសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស នាវេលាម៉ោង១២:០០នាទី នៅចំណុចភូមិប្រក់ក្ដា ឃុំវិហារលួង ស្រុកពញឮ ខេត្តកណ្ដាល ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឈ្មោះ គឹម សំអាន ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាសករណី ដើម្បីចាត់ការបន្តតាមនីតិវិធី ៕