**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍និងសន្តិសុខសកល គឺជាសសរទ្រូងទ្រទ្រង់សន្តិភាពនិងវិបុលភាពរបស់ពិភពលោក


អភិវឌ្ឍន៍ និង សន្តិសុខ ប្រៀបបានទៅនឹងកង់ទាំងពីររបស់រទេះមួយគ្រឿង ដោយរទេះនោះមិនអាចបរទៅមុខបាននោះឡើយ ប្រសិនបើកង់ណាមួយរងការខូចខាត ។ បើយើងប្រៀបធៀបស្ថានភាពពិភពលោករបស់យើងបច្ចុប្បន្នទៅនឹងរទេះនោះ យើងអាចនិយាយបានថានាពេលបច្ចុប្បន្នពិភពលោករបស់យើងកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរបំផុត ដោយកង់ទាំងពីរកំពុងរងការខូចខាតយ៉ាងដំណំ។
ផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងភាពចលាចលជាថ្មីឡើងវិញ ទន្ទឹមនឹងនេះ ហានិភ័យនៃការបែកបាក់ធ្ងន់ធ្ងរក៏កំពុងលេចឡើងនៅលើឆាកអន្តរជាតិផងដែរ ដោយប្រទេសមួយចំនួនបានបង្កើតក្រុមនិងប្លុក ដោយយកលំនាំតាមផ្នត់គំនិតសម័យកាលសង្គ្រាមត្រជាក់ដែលផ្ដោតលើការប្រឈមមុខដាក់គ្នាជាសត្រូវ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សន្តិសុខអន្តរជាតិ ។
នៅក្នុងបរិការណ៍បែបនេះ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីចំនួនពីរ គឺគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដើម្បីរួមចំណែកដល់ការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្នែកអភិវឌ្ឍន៍ និងសន្តិសុខ របស់ពិភពលោក។
គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីឆ្នាំ២០២១ កន្លងទៅ ផ្ដោតជាចម្បងទៅលើការជួយគាំទ្រប្រទេសដែលមានអភិវឌ្ឍន៍តិចតួច ជាពិសេស ប្រទេសដែលប្រឈមនឹងការលំបាកក្នុងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញពីវិបត្តិជំងឺកូវីដ ១៩ និងការលំបាកក្នុងការកាត់បន្ថយភាពក្រីក្រនិងពង្រឹងសន្តិសុខស្បៀង ។ គំនិតផ្ដួចផ្ដើមថ្មីនេះ មានគោលដៅកសាងសហគមន៍សកលលោកមួយដែលមានជោគវាសនានិងអនាគតរួមគ្នា ដោយផ្ដោតអាទិភាពចម្បងទៅលើអភិវឌ្ឍន៍និងសុខមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះ មានប្រទេសច្រើនជាង ១០០ និងអង្គការអន្តររដ្ឋាភិបាលអន្តរជាតិជាច្រើន ដែលរួមទាំងអង្គការសហប្រជាជាតិផងដែរ បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយប្រទេសចំនួនជាង ៦០ បានចូលរួមក្នុងក្រុមប្រទេសជាមិត្តនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដើម្បីសម្រេចគោលដៅនៃគំនិតផ្ដួចផ្ដើមនេះ។
បន្ថែមទៅលើគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល នៅក្នុងវេទិកាបូអៅ កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ លោកប្រធានាធិបតី ស៊ីន ជិនពីង បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដើម្បីរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចសន្តិសុខសកល ។ ដោយខុសប្លែកពីគោលវិធីរបស់បស្ចិមលោកដែលផ្ដោតលើការពង្រឹងតែសុខសុវត្ថិភាពរបស់ខ្លួនឯងផ្ទាល់ដោយពុំគិតដល់សន្តិសុខរបស់អ្នកដទៃ គំនិតផ្ដួចផ្ដើមសន្តិសុខសកលដែលស្នើឡើងដោយប្រទេសចិន មានគោលដៅកសាងនិងពង្រឹងសន្តិសុខរួមដែលមិនអាចពុះបំបែកបាន និងមានគោលដៅកសាងរចនាសម្ព័ន្ធសន្តិសុខដែលមានតុល្យភាព ប្រសិទ្ធភាព និងចិរភាព ដោយទាត់ចោលនូវគោលនយោបាយពង្រឹងសន្តិសុខជាតិរបស់ប្រទេសមួយ ដែលបង្កអសន្តិសុខដល់ប្រទេសដទៃ ។
គំនិតផ្ដួចផ្ដើមសន្តិសុខថ្មីនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើក្របខណ្ឌពហុភាគីនិយមពិតប្រាកដ ដែលមានគោលដៅដោះស្រាយបញ្ហាអន្តរជាតិតាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ និងទទូចឲ្យប្រទេសទាំងអស់ គោរពតាមគោលដៅនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងទាត់ចោលនូវផ្នត់គំនិតហួសសម័យនៃល្បែងដែលមានអ្នកឈ្នះនិងអ្នកចាញ់ និងការប្រឈមមុខដាក់គ្នា ។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងពង្រឹងលើកកម្ពស់ផ្នត់គំនិតឈ្នះ-ឈ្នះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្មុគ្រស្មាញចាក់ស្រេះនានារបស់ពិភពលោក និងពង្រឹងស្មារតីសហការនៅលើឆាកអន្តរជាតិ។
គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ជួយគាំទ្រនិងបំពេញឲ្យគ្នាទៅវិញទៅមក និងមានតួនាទីយ៉ាងសំខាន់ជាសសរទ្រូងទ្រទ្រង់វិបុលភាពនិងសន្តិភាពរបស់ពិភពលោក នាពេលបច្ចុប្បន្ន ។ ការដាក់ចេញនូវគំនិតផ្ដួចផ្ដើមទាំងពីរនេះ បង្ហាញនូវទំនួលខុសត្រូវខ្ពស់របស់ប្រទេសចិនលើឆាកអន្តរជាតិ ដោយប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមចំណែកបែបវិជ្ជមានដល់ការថែរក្សាសន្តិភាពនិងវិបុលភាពរបស់ពិភពលោក។ គំនិតផ្ដួចផ្ដើមទាំងពីរនេះ ក៏ឆ្លុះបញ្ចាំងផងដែរនូវកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ប្រទេសចិនក្នុងការតស៊ូមតិទាមទារឲ្យមានយុត្តិធម៌នៅក្នុងកិច្ចការសកលលោក និងជាការគំាំទ្រជាក់ស្ដែងដ៏ចម្បងចំពោះទស្សនាទាននៃការកសាងសហគមន៍សកលលោកមួយដែលមានជោគវាសនានិងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង