សម្ដេចពញាចក្រី ហេង សំរិន កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានសភា និងជាប្រធានមហាសន្និបាតអន្ដរសភាលើកទី៤៣ បានបង្ហាញនូវភាពស្ញប់ស្ញែង និងកោតសរសើរដោយស្មោះចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។។