លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក បានដឹកនាំ ការិយាល័យជំនាញ អាជ្ញាធរឃុំ ជួបប្រជុំផ្សព្វផ្សាយស្តីពីកំណត់ព្រំអាងទឹកអូតាពូង
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញារធរឃុំ ភូមិ ប្រជាពលរដ្ឋ បានជួបប្រជុំផ្សព្វផ្សាយស្ដីពីការងារកំណត់ព្រំអាងទឹកអូតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។