**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

រដ្ឋបាល​ខេត្ត​សៀមរាប​ ជំនួបពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ​ ស្ដីពី​ការលេីកកម្ពស់អាជីវកម្ម​ ការផ្លាស់ប្ដូរ​ និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព

ភ្នំពេញ៖ លោក​ ពិន​ ប្រាកដ​ អភិបាល​រង​ខេត្ត​សៀមរាប តំណាង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃសុក្រ​ ១រោច​ ខែមិគសិរ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​៩​ ខែធ្នូ​ ឆ្នាំ​២០២២ បានជំនួបពិភាក្សាការងារជាមួយ តំណាង​ក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយលោក​ Kim Mu Young នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ EUM  Place នៃសាធារណរដ្ឋកូរ៉េ ស្ដីពី​ការ​លេីកកម្ពស់អាជីវកម្ម​ ការផ្លាស់ប្ដូរ​ និងសហប្រតិបត្តិការប្រកបដោយមិត្តភាព​។ ដោយមានការអញ្ជេីញចូលរួមពី​ ប្រតិភូអមដំណេីរ​ លោក​ លោកស្រី​ មន្ត្រីពាក់ព័ន្ធ​ សរុប​ចំនួន​ ១១នាក់។

គោលបំណងនៃជំនួបពិភាក្សានេះ​ គឺដេីម្បី ពិភាក្សា​លេីការងារបញ្ជូនពលករទៅបរទេស ការកសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌការងារប្រកបដោយតម្លាភាព
សម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ​ រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ​ និងទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់​ថា​ កម្ពុជា​យេីងមានក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ត្រូវបានបង្កើតឡើងស្របតាមអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស និងត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្ដីពីកំណែតម្រូវឈ្មោះក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ទៅជាគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស៕

 

អត្ថបទដែលជាប់ទាក់ទង