**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បេឡារុស្ស ផ្តល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ

បរទេស៖ បេឡារុស បានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងអនុញ្ញាតដោយគ្មានលក្ខខណ្ឌ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនឆ្លងកាត់ទឹកដីរបស់ខ្លួន សម្រាប់ការនាំចេញពីកំពង់ផែលីទុយអានី អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ជាក់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសបេឡារុស លោក Yury Ambrazevich បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ ដើម្បីប្រាប់គាត់ថា មិនមានលក្ខខណ្ឌជាមុនសម្រាប់ការផ្ទេរគ្រាប់ធញ្ញជាតិអ៊ុយក្រែននោះទេ។

លោក Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Ambrazevich ក៏ “បានរំលឹកឡើងវិញនូវសំណើពីរដ្ឋាភិបាលរបស់គាត់ ដើម្បីអាចនាំចេញផលិតផលជីដោយខ្លួនឯង ដែលបច្ចុប្បន្នទទួលរងនូវទណ្ឌកម្ម” ។

បេឡារុស្ស ដែលជាអ្នកផលិតប៉ូតាស្យូមពិភពលោកដ៏ធំមួយ បានរងការវាយប្រហារដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០២០ ដែលបានរំខានដល់ការនាំចេញជីរបស់ខ្លួនតាមរយៈកំពង់ផែសមុទ្របាល់ទិក ជាការឆ្លើយតបទៅនឹងអំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធរទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី បន្ទាប់ពីការបោះឆ្នោតដែលមានជម្លោះ។ នៅពេលនោះ ទីក្រុង Minsk បានទាមទារជំនួយពីរុស្សី ក្នុងការលុបបំបាត់រលកនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

សម្ព័ន្ធមិត្តរបស់រុស្ស៊ី និងជាផ្នែកនៃមូលដ្ឋានសម្រាប់ការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន បេឡារុសបាននិឲ្យដឹងកាលពីខែមិថុនាថា ខ្លួននឹងអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឆ្លងកាត់ទៅកាន់កំពង់ផែសមុទ្របាល់ទិក ប្រសិនបើបេឡារុស្សត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញរបស់ខ្លួនពីកំពង់ផែទាំងនោះផងដែរ។

អ៊ុយក្រែន​មិន​យល់​ស្រប​នឹង​សំណើ​នេះ​ទេ។

ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីមក បេឡារុស្សភាគច្រើននៅឆ្ងាយពីការចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីអតីតកាល ប្រធានាធិបតី Alexander Lukashenko បានបញ្ជាឱ្យកងទ័ពដាក់ពង្រាយជាមួយកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន ដោយលើកឡើងពីការគំរាមកំហែងដល់បេឡារុស្សពីទីក្រុង Kyiv និងលោកខាងលិច។

ទីក្រុង Kyiv បានសម្តែងការភ័យខ្លាចថា បេឡារុស អាចឃុបឃិតជាមួយរុស្ស៊ី និងវាយប្រហារអ៊ុយក្រែន ពីព្រំដែនភាគខាងជើងរបស់ខ្លួន។

កាលពីខែកក្កដា អង្គការសហប្រជាជាតិ និងទួរគីបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ ដែលជាប់គាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅពេលដែលរុស្ស៊ីបានដាក់ការបិទផ្លូវនាវាចរនៃកំពង់ផែអ៊ុយក្រែន។

អង្គការសហប្រជាជាតិបានឲ្យដឹងថាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅ ៗ ដោយបានរុញច្រានប្រជាជនប្រហែល ៤៧ លាននាក់ទៅជា “ភាពអត់ឃ្លានធ្ងន់ធ្ងរ” ។

 

អត្ថបទដែលជាប់ទាក់ទង