ឯកឧត្តម ប៉ែន កុសល្យ យកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកប្រមាណចំនួន៩៥ គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យអភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកប្រមាណចំនួន៩៥ គ្រួសារ ដោយក្នុង១ គ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកត្រី១ យួរ, ទឹកស៊ីអ៊ីវ១ យួរ និងទឹកសុទ្ធ១ កេស វិធីជួបសំណេះសំណាលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តថ្មដូន ស្ថិតនៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល៕