រដ្ឋបាលខេត្តកំពត បានបន្តដោះស្រាយពាក្យបណ្ដឹង ចំនួន៤២ករណី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅស្រុកជុំគីរី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ បានបន្តដោះស្រាយពាក្យបណ្ដឹង ចំនួន៤២ករណី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅស្រុកជុំគីរី ស្ថិតនៅវត្តអង្គអណ្តែត ភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោក លោកស្រីអភិបាលស្រុក ប្រធានទីចាត់ការជំនាញចំណុះសាលាខេត្ត លោកមេឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកជាង១០០០នាក់៕